កីឡា

Arsenal ទាក់ទងខ្សែការពាររបស់ Galatasaray ម្នាក់

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការទំនាក់ទំនងជាមួយនឹងកីឡាករ ខ្សែការពារឆ្នើមម្នាក់របស់ក្លឹប Galatasary ដែលកំពុងឡើងជើងខ្លាំងនៅលីគតួកគី ។

កីឡាករសញ្ជាតិបារាំង Sacha Boey រដូវកាលនេះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប ដោយក្នុងនោះសប្តាហ៍ចុងក្រោយនេះ សូម្បីតែក្លឹបកាំភ្លើងធំ Arsenalផងដែរ។

ប្រភពដដែលបាបន្តទៀតថា កីឡាករ Boey ត្រូវបានគេជឿជាក់ថា នឹងអាចត្រូវបានលក់ចេញនៅរដូវក្តៅនេះ ហើយក្នុងតម្លៃប្រមាណជា១០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top