ខ្សែប្រយុទ្ធ Mohamed Salah និយាយទៅកាន់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ដោយសម្ដែងការអន់ចិត្ត ដែលក្លឹប Liverpool ដែលអាចឡើងទៅលេងប្រកួត UEFA Champions League នៅរដូវកាលក្រោយ។
Salah បាននិយាយថា៖«ខ្ញុំគឺថាឈឺចិត្តខ្លាំងមែនទែន។ អត់មានលេះអីឆ្លើយតបនឹងការមិនបានឡើងទៅលេង UCL រដូវកាលក្រោយហ្នឹងតែម្ដង។ យើងមានអ្វីៗគ្រប់យ៉ាងដើម្បីឡើងទៅលេង UCL ឆ្នាំក្រោយ តែយើងធ្វើវាមិនបាន»។
កីឡាករនេះបន្តថា៖«យើងជា Liverpool ហើយគ្រាន់តែជាប់បេក្ខភាពទៅលេង UCL ជារឿងងាយធ្វើបំផុត តែនេះខ្ញុំពិតជាសុំទោសមែនទែន យើងពិតជាធ្វើឲ្យអ្នកគាំទ្រ និងខ្លួនយើងមិនពេញចិត្តនឹងលទ្ធផលមួយនេះ»។
Liverpool កំពុងឈរនៅចំណាត់ថ្នាក់ទី៥ នៃតារាងប្រកួត Premier League ដោយមាន ៦៦ពិន្ទុ រីឯ Newcastle ឈរនៅចំណាត់ថ្នាក់ទី៤ មាន៧០ពិន្ទុ ខណៈការប្រកួតនៅ PL នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ៕