កីឡា

Chelsea ពិចារណាអ្នកចាំទី២រូប សម្រាប់រដូវក្តៅនេះ

ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មី លោក Mauricio Pochettino ត្រូវបានគេ The Goal ជឿជាក់ថា កំពុងធ្វើការពិចារណា បេក្ខភាពអ្នកចាំទីថ្មី ចំនួន២នាក់ ។

កីឡាករអ្នកចាំទី Mike Maignan និងកីឡាករ Andre Onana បានក្លាយទៅជាគោលដៅ របស់ក្លឹប Chelsea ដើម្បីមកជំនួសតំណែងរបស់អ្នកចាំទី Kepa Arrizabalaga ។

គួរឲ្យដឹងដែរថា ក្លឹបអង់គ្លេសបាន ចំណាយលុយ ក្នុងកំណត់ត្រាមួយ កាលពីឆ្នាំ២០១៨ ដើម្បីនាំយកអ្នកចាំទីអេស្បាញនេះ មករួមក្លឹបក្នុងតម្លៃខ្លួន ដល់ទៅ៧២លានផោន ប៉ុន្តែចាប់តាំងតែពីពេលនោះ មានគាត់មិនអាចបង្ហាញទំរង់លេងល្អ ដូចការរំពឹងទុករបស់ក្លឹបឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top