កីឡា

កូនប្រុស David Beckhma ចូលរួមក្លឹប Brentford ជាផ្លូវការ

ក្រោយកុងត្រាខ្ចីជើង រយៈពេលកន្លះឆ្នាំ ដើម្បីស្ទាបស្ទង់សមត្ថភាព របស់កីឡាករ Romeo Beckham រួចមកកីឡាករវ័យក្មេងរូបនេះ បានទទួលកុងត្រាផ្លូវការ ជាមួយនឹងក្លឹប Brentford ហើយក្នុងរយៈពេល១ឆ្នាំ ជាមួយនឹង team B ។

Romeo គឺជាកូនប្រុស របស់អតីត កីឡាករឆ្នើម David Beckham និងក៏ជាកីឡាកររបស់ក្លឹប Inter Miami ដែលលោកកំពុងគ្រប់គ្រងផងដែរ ប៉ុន្តែក្រោយទទួលបានកុងត្រានេះ កីឡាករបានសម្រេចចិត្ត ចាកចេញពីអាមេរិក ដើម្បីមកលេងនៅអង់គ្លេស ហើយទោះបីជាក្នុងឈុត B ក្តី។

កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះ មានតំណែងលេង នៅតំបន់ប្រយុទ្ធស្លាប ហើយបានចូលរួមជាមួយនឹង Brentford តាំងតែពីខែមករា និងអាចរកគ្រាប់បាល់បានដំបូង សម្រាប់ក្រុម កាលពីខែកុម្ភៈផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top