កីឡា

នាយកប្រតិបត្តិ៖ក្រុមហ៊ុន SoftBank ត្រៀមខ្លួនសម្រាប់ការវាយលុកជាមួយប្រព័ន្ធ AI

តូក្យូ៖នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group Corp លោក Masayoshi Son បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងបង្កើនការវាយលុក បន្ទាប់ពីបានប្រកាសពីការខាតបង់សុទ្ធដ៏ធំសម្រាប់រយៈពេលទី ២ ជាប់គ្នាក្នុងឆ្នាំសារពើពន្ធ ២០២២ ដោយប្តេជ្ញាបន្តកំណើនដែលប្រើប្រាស់ ការកើនឡើងនូវប្រជាប្រិយភាពនៃបញ្ញាសិប្បនិម្មិត។


លោក Son បានបន្តថា ការវិនិយោគ និងបច្ចេកវិទ្យាយក្សរបស់ជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកទុនបម្រុងសាច់ប្រាក់ចំនួន ៥ ពាន់ពាន់លានយ៉េន បន្ទាប់ពីកាត់បន្ថយការវិនិយោគថ្មីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីទប់ទល់នឹងស្ថានភាពទីផ្សារកាន់តែអាក្រក់។


លោក Son បាននិយាយនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុងតូក្យូ ដោយលើកឡើងពីប្រជាប្រិយភាពនាពេលថ្មីៗនេះរបស់ ChatGPT ជា AI chatbot បង្កើតដោយ OpenAI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា “បដិវត្តបញ្ញាសិប្បនិម្មិតមួយនឹងផ្ទុះឡើង” ។


លោក Son បានបន្ថែមថា Arm Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អង់គ្លេសរបស់ SoftBank ដែលរចនាបន្ទះឈីបសម្រាប់ផលិតផលផ្សេងៗពីស្មាតហ្វូនរហូតដល់រថយន្តទូទាំងពិភពលោកនឹងដើរតួយ៉ាងសំខាន់ក្នុងការបដិវត្តន៍ AI ដែលហៀបនឹងកើតឡើង។ សម្រាប់បដិវត្តន៍ អ្វីគ្រប់យ៉ាងនឹងភ្ជាប់ជាមួយ AI នឹងដោះស្រាយបញ្ហាសង្គម និងបញ្ហាផ្សេងៗទៀតជំនួសមនុស្ស។


លោក Son បានបន្ថែមទៀតថា Arm គឺជាក្រុមហ៊ុនស្នូលដែលបង្កើនល្បឿននៃការវិវត្តន៍នៃ AI។ ឥឡូវនេះ Arm កំពុងឈរនៅបន្ទាត់ចាប់ផ្តើមសម្រាប់ការលូតលាស់ដ៏ផ្ទុះ។ បច្ចុប្បន្ន លោកកំពុងផ្តោតលើការបង្កើតគំនិតអាជីវកម្មផ្សេងៗសម្រាប់ការប្រើប្រាស់ AI ទោះបីជាលោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីវិធីដើម្បីសម្រេចបាននូវកំណើនដែលបានគ្រោងទុកក៏ដោយ។


Son បានអះអាងថា នៅពេលសួរដោយម្ចាស់ភាគហ៊ុនថា តើលោកមានគម្រោងសម្រាប់ស្នងតំណែងរបស់លោកឬអត់នោះ លោកមិនចង់ចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះទេ ព្រោះលោករំភើបចំពោះការរំពឹងទុករបស់ AI ។ ការស្នងតំណែងនេះនឹងមានបន្តិចទៀតនៅតាមផ្លូវ៕

ដោយ៖លី ភីលីព

Most Popular

To Top