កីឡា

លោក ចាប រតនា ៖ អត្តពលិកជនពិការសតិបញ្ញាឈ្នះមេដាយ២គ្រឿងក្នុងការប្រកួត “Special Olympics World Games Berlin 2023” នៅអាល្លឺម៉ង

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយកម្ពុជាដណ្តើមបានមេដាយចំនួន ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក “Special Olympics World Games Berlin 2023” ប្រព្រឹត្តទៅចាប់ថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង។

លោក ចាប រតនា គ្រូបង្វឹកកីឡាអត្តពលកម្មបាននិយាយថា កីឡាការិនី នុត សុផាណា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រទទួលបានមេដាយប្រាក់ ១ គ្រឿង ចំណែវិញ្ញាសាប៉េតង់ គឺកីឡាករ វិបុល មង្គលកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល ដណ្តើមមេដាយសំរិទ្ធ ១ គ្រឿងប្រកួតលើវិញ្ញាសាចម្រុះបុរស-នារី ដូច្នេះក្រុមអត្តពលិកជនពិការកម្ពុជាដណ្តើមមេដាយ ២ គ្រឿង។

កម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូបក្រោមការដឹកនាំផ្ទាល់ដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានចេញចូលរួម ។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូប រួមមានប្រធានប្រតិភូ ១ រូប គ្រូបង្វឹក ៤ រូប លោក ឃ្លាំង ចន្ទូ គ្រូបង្វឹក ប៊ូល លោកស្រី មាស ស្រីភាស់ គ្រូជំនួយ លោក ចាប់ រតនា គ្រូបង្វឹកកីឡាអត្តពលកម្ម លោកស្រី ប៊ី លីណា គ្រូជំនួយ លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ ព្រមទំាងកីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ៤ រូបដូចជាកីឡាអត្តពលកម្មកីឡាករ ប្រាក់ វណ្ណ និងកីឡាការិនី នុត សុផាណា។

លោក ចាប រតនា បានបន្តថា ការចូលរួមប្រកួតកីឡាសៀស្បាល់អូឡាំពិកថ្នាក់រដូវក្ដៅពិភពលោក “Special Olympics World Games Berlin” បានយើងធ្លាប់ចូលរួមបានចំនួន ៤លើក ដោយទទួលលទ្ធផលមេដាយទទួលបាន មេដាយមាស ១២ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរឹទ្ធិ ១២ គ្រឿង។

ចំពោះការប្រកួតអូឡាំពិកថ្នាក់រដូវក្ដៅពិភពលោកលើកទី ១៦ យើងមានក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ចំណែកមេដាយយើងមិនអាចកំណត់បានឡើយ។

លោកបានបន្តថា ការចូលរួមប្រកួតកីឡាសៀស្បាល់អូឡាំពិកថ្នាក់រដូវក្ដៅពិភពលោកមាន ២៦ ប្រភេទកីឡាចាប់ថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមកីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយចំនួន ៧០០០ នាក់មកពីប្រទេសជាង ២០០លើពិភពលោក ក្នុងនោះកីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយកម្ពុជា ៤ រូបដែរ ហើយ គណៈប្រតិភូ ១៩០ រូប និងអ្នកស្ម័គ្រចិត្តចំនួន ២០០០០ នាក់ ។

លោកគ្រូបង្វឹកបានបន្តថា ចំណែកប្រភេទប៊ូលវិញកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល វិញ្ញាសា ។

កីឡាករ ប្រាក់ វណ្ណ ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ និង២០០ ម៉ែត្រ កីឡាការិនី នុត សុផាណា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ និង២០០ ម៉ែត្រ កីឡាករ វិបុល មង្គល ប្រកួតលើវិញ្ញាសា ប៊ូលឯក្កតជនបុរស និងវិញ្ញាសាចម្រុះបុរស-នារី និងកីឡាការិនី ហ៊ន ចាន់ថុល វិញ្ញាសា ប៊ូល ប្រកួតលើប្រកួតលើវិញ្ញាសា ប៊ូលឯក្កតជននារី និងវិញ្ញាសាចម្រុះបុរស-នារី៕ ដោយ៖លី ភីលីព

Most Popular

To Top