កីឡា

AC Milan សុំចរចាChelsea ចង់បាន Lukaku ត្រឹមតម្លៃ៤០លានផោន

​The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានកំពុងបើកការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដោយសង្ឃឹមថា អាចផ្ទេរកីឡាករ Lukaku បាននៅរដូវក្តៅនេះក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន។

ប្រភពដដែលបានឲ្យដឹងដែរថា តម្លៃខ្លួនប្រមាណជា៤០លានផោននេះគឺជាការប្រកាសទាមទារដោយក្លឹប Chelsea ហើយក្នុងនោះគេជឿជាក់ថា ក្លឹប Inter Milan មិនមានលទ្ធភាពក្នុងការចរចា ជាមួយគ្នាឡើយទោះបីជាបានធ្វើការជាមួយនឹងកីឡាករ Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងជាច្រើនរដូវកាលមកហើយក្តី។

ទោះបីជាយ៉ាងណាក្តីកីឡាករ Lukaku តែងតែមានបំណងចង់បន្តលេងជាមួយនឹង Inter Milan ហើយមិនចង់ពាក់អាវក្លឹប ដែលជាគូប្រជែងនៅក្នុងលីគប្រទេសអ៊ីតាលី នោះឡើយ។

ក្នុងពេលជាមួយគ្នានេះផងដែរក្លឹប Al Hilal ក៏កំពុងព្យាយាមក្នុងការបញ្ចុះបញ្ចូល កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក រូបនេះទៅលេងនៅលីគអារ៉ាប់ ផងដែរក្នុងកុងត្រាប្រមាណជា២៦លានផោនក្នុងមួយឆ្នាំ។ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top