កីឡា

សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ប្រគល់សញ្ញាប័ត្រថ្នាក់ដាន់ជំនាន់ទី៤៦ របស់ខ្លួន

ភ្នំពេញ៖សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានប្រគល់សញ្ញាប័ត្រថ្នាក់ដាន់ជំនាន់ទី៤៦របស់ខ្លួននៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមប្រគល់ជូនពីសំណាក់លោក ឡាច ច័ន្ទដារ៉ានាយកសាលាគុនសុរិយា ការ៉ាតេ-ដូ ដោយមានក្រុមកីឡាករ-កីឡាការិនីជាច្រើនចូលរួម។

លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃ និងនាយកសាលាគុនសុរិយា ការ៉ាតេ-ដូបានប្រាប់ឲ្យដឹងថា ការប្រកួតនេះលើកទី២១ហើយដែលជាផែនការមេរបស់សាលាគុនសុរិយា ការ៉ាតេ-ដូក្នុងការអភិឌ្ឍនក្រុមកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយសម្រាប់កីប្រភេទកីឡាការ៉ាតេ-ដូ។

ការប្រកួតខាងលើកនេះក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូ។
លោកបានបន្តថា សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់តែងតែរៀបចំការប្រកួតឲ្យវ័យក្មេងដែលជាសិស្សហ្វឹកហាត់នៅសាលាគុនសុរិយា ការ៉ាតេ-ដូ ដើម្បីឲ្យកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេងដកស្រង់បទពិសោធន៍ដែលពួកក្មួយបានធ្វើការហ្វឹកហាត់កន្លងមក។ ដោយ៖លី ភីលីព

Most Popular

To Top