កីឡា

Jurrien Timber និង Arsenal ព្រមព្រៀងរាល់លក្ខខណ្ឌ ផ្ទាល់របស់កីឡាករ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់ការព្រមព្រៀង លើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ ខ្សែការពារឆ្នើមម្នាក់ របស់ក្លឹប Ajax ហើយ។

កីឡាករ Jurrien Timber នឹងកាន់តែកៀកខិត ទៅដល់ការចុះកុងត្រា ជាផ្លូវការហើយ ជាមួយនឹងក្លឹបជើងឯករងអង់គ្លេសមួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការចរចាគ្នា រវាងក្លឹបនិងក្លឹបចំពោះតម្លៃខ្លួននៅ មិនទាន់បានធ្វើនៅឡើយ។

កុងត្រារបស់កីឡាករ ដែលបានព្រមព្រៀងគ្នាគឺ មានរយៈពេល៥ឆ្នាំ និងមានតម្លៃប្រមាណជា៧លានផោន ក្នុងមួយឆ្នាំខណៈដែលតម្លៃខ្លួនរបស់កីឡាករ អាចមានទៅដល់៤៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top