កីឡា

ការប្រកួតពានរង្វាន់ កីឡាវាយសី អន្តរជាតិ DATUK FOO Kok Keong លើកទី៩ នឹងចាប់ផ្តើមប្រកួតថ្ងៃទី១១ សីហាខាងមុខនេះ

រូបភាពក្លឹបវាយសី

ភ្នំពេញ ៖ ការប្រកួតពានរង្វាន់កីឡា វាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣ “9 th DATUK FOO Kok Keong International Cup 2023 ” ជាការប្រកួតកីឡាវាយសី ដ៏ល្បីល្បាញ បំផុត សម្រាប់មនុស្សវ័យចំណាស់ ដែលធ្វើឡើងនៅអាស៊ី នឹងធ្វើការប្រកួតជាផ្លូវការ ក្នុងប្រទេសកម្ពុជា នៅក្លឹបវាយសី T Badminton ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះក្រោមការសហការជាមួយ ក្លឹបវាយសី T Badminton និងណាហ្គាវើល ។

រូបភាពក្លឹបវាយសី

សណ្ឋាគារ NAGAWORLD នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការសម្រាប់ប្រតិភូ និងអ្នកចូលរួមទាំងអស់។ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធឡើងដោយលោក Yang Berhormat Hannah Yeah រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី ជាភ្ញៀវកិត្តិយស The Selangor Symphony Orchestra (550) នឹងសម្តែង ហើយ TENGKU Hisamuddin Zazi មកពី Selangor ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមពិធីបិទកម្មវិធីប្រគល់រង្វាន់នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣។

រូបភាពក្លឹបវាយសី

លោក NG YONG WEWI ប្រធានគណៈកម្មាធិការរៀបចំ បាននិយាយថា ក្នុងឆ្នាំ២០២៣នេះ យើងពិតជាមានមោទនភាព ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ការរៀបចំការ ប្រកួត Datuk Foo Kok Keong cup ២០២៣។ ជាពិតកម្ពុជាបានទទួលភាពជោគជ័យរួចមក ហើយក្នុងការរៀបចំកីឡា Sea Games លើកទី៣២ និង Asean Para Games លើកទី១២ ហើយនេះជាសមតិផលមួយ ដែលកម្ពុជាបានរៀបចំការ ប្រកួតកីឡាវាយសី Datuk Foo Kok Keong cup ២០២៣ ។

រូបភាពក្លឹបវាយសី

លោកបន្តថា ព្រឹត្តិកាណ៍ការ ប្រកួតកីឡាវាយសី Datuk Foo Kok Keong cup កន្លងមកលោករៀបចំសម្រាប់កីឡាករវ័យក្មេង ប៉ុន្តែលើកនេះយើងរៀបចំ សម្រាប់កីឡាករវ័យចាស់ តាមស្តង់ដារអន្តជាតិ ហើយមានចំនួន ៩ ប្រទេស ព្រមទំាងមាន ១២ ក្រុម ក្នុងមួយក្រុមមាន ១០ នាក់ ។ ការប្រកួតលើក នេះ អាចឲ្យកីឡាករ វ័យចាស់រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នា ទៅវិញ ទៅមក ដោយសារមានការចូលរួម ពីអតីតកីឡាករ ជម្រើសជាតិល្បីៗ មកពីបណ្តាប្រទេស ហើយកីឡាវាយសី មានភាពល្បីល្បាញ សម្រាប់ការផ្តល់នូវពេលវេលាកីឡាដ៏គួរឲ្យចាប់អារម្មណ៍ និងជាកីឡាពេញនិយមបំផុត របស់ពិភពលោក ។

DATUK FKK INTERNATIONAL CUP គឺជាព្រឹត្តិការណ៍កីឡា ក្រុមតែមួយគត់ ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកវិលជុំ ក្នុងចំណោមទីតាំងផ្សេងៗគ្នា ក្នុងសហគមន៍កីឡាវាយសី ហើយវាជាព្រឹត្តិការណ៍ ប្រចាំឆ្នាំ ចាប់តាំងពីការបង្កើតឡើង កាលឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០២០ និង២០២១ ត្រូវអាក់ខាន ដោយសារជំងឺរាតត្បាតកូវីដ ។ ការធ្វើជាម្ចាស់ផ្ទះការប្រកួត DATUK FKK INTERNATIONAL Cup ត្រូវបានចាត់ទុកថា ជាកិត្តិយសមួយ ដោយសារតែប្រជាប្រិយភាព យ៉ាងសម្បើមនៃកីឡាវាយសី ទូទាំងពិភពលោកមានមនុស្ស ២២០ លាននាក់លេងកីឡា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រូបភាពក្លឹបវាយសី

លោក គី ផេង ក្លឹបវាយសី T Badminton បាននិយាយថា ក្នុងនាមលោកជាម្ចាស់ក្លឹបវាយសី T Badminton ពិតជាសប្បាយចិត្ត និងចូលរូម សហការ ឲ្យល្អប្រសើរជាមួយគណៈកម្មាធិការ រៀបចំប្រកួត Datuk Foo Kok Keong cup ២០២៣ ដែលជ្រើសរើសក្លឹបរបស់លោក យើងពិតជាមាន មោទនភាពដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការរៀបចំ ការកម្រិតអន្តរជាតិ នៃប្រភេទកីឡាវាយសី ៕

Most Popular

To Top