The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid លោក Xabi Alonson និងក៏ជាគ្រូបង្វឹករបស់ក្លឹប Bayern Leverkusen ផងនោះកំពុងក្លាយជាគោលដៅដើម្បីមកជំនួសតំណែងលោក Carlo Ancelotti ។
គ្រូបង្វឹកអ៊ីតាលី វ័យចំណាស់រូបនេះ នឹងត្រូវទទួលយកុងត្រាធ្វើជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ២០២៤តទៅនិងក្លាយជាគ្រូបង្វឹកបរទេស ដំបូងបំផុតរបស់ក្រុមជម្រើសជាតិប្រេស៊ីល នេះផងដែរ។
ទំរង់ នៃការដឹកនាំរបស់លោក Alonso បូករួមនិងបទពិសោធធ្វើការនិងជាកីឡាករជាមួយគ្នាកន្លងមកផងធ្វើឲ្យ Real Madrid អាចជឿជាក់បានថា គាត់គឺជាបេក្ខភាពដ៏មានសក្តានុពលបំផុត៕ ប្រែសម្រួល៖ស៊ុនលី
