កីឡាករខ្សែប្រយុទ្ធសញ្ជាតិ អាមេរិក និងបច្ចុប្បន្នកំពុងលេងឲ្យក្លឹប FC Cincinnati ម្នាក់កំពុងក្លាយទៅជាកីឡាករ គោលដៅ របស់ក្លឹបអាល្លឺម៉ង់ Monchengladbach ហើយសង្ឃឹមថា ការដោះដូរនឹងធ្វើឡើង នៅរដូវក្តៅនេះ ។
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Brandon Vazquez អាចនឹងមានតម្លៃ១០លានផោន ដោយក្នុងនោះការចរចារវាងក្លឹប ទាំងពីរត្រូវបានធ្វើឡើងហើយកំពុង ស្ថិតនៅក្នុងដំណើរការ។
គួរឲ្យដឹងដែរថា កន្លងមកប្រធានផ្នែកកីឡារបស់ក្លឹប Monchengladbach លោក Roland Virkus បានធ្វើដំណើរទៅទស្សនាការ ប្រកួតរបស់កីឡាករវ័យ២៤ឆ្នាំ ជាច្រើនរួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
