កីឡា

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពរួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្ស នៅទីក្រុងតាខ្មៅ

ខេត្តកណ្តាល៖ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលបានរៀបចំពិធីកម្មវិធីតំឡើងខ្សែក្រវាត់គ្រប់កម្រិតរបស់ក្លិបដែលមានកីឡាករ-កីឡាការិនីចំនួន ៤០ នាក់ត្រៀមការប្រកួតក្នុងខេត្ត និងទូទាំងប្រទេសក្នុងគោលបំណងរួមចំណែក អភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្សនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិតបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស មានទេពកោសល្យតំណាងខេត្តកណ្តាល និងជាតិចូលរួមប្រកួតកីឡាជាតិ។


ក្នុងឳកាសតំឡើងខ្សែក្រវាត់គ្រប់កម្រិតដោយលោកគ្រូ ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិតំណាងបណ្ឌិតសភាតេក្វាន់ដូ WT និងខេមរសហព័ន្ធកីឡាតេក្វាន់ដូនៅក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព និងលោក គ្រូ ម៉ៅ សុផល គ្រូបង្វឹកប្រចាំក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព។


ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពក្នុងគោលបំណង រួមចំណែក អភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្សនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យ តំណាងខេត្តកណ្តាល និងជាតិចូលរួម ប្រកួតកីឡាសកលវិទ្យាល័យជាតិ និងអន្តរជាតិផ្សេងៗទៀត។យើងនឹងខិតខំប្រឹងប្រែងអភិឌ្ឍក្លិបនេះ ឲ្យដំណើរការយ៉ាងរលូនឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។


គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាពបានផ្តល់នូវទីតាំង ក្នុងបរិវេណវិទ្យាល័យសម្រាប់បង្កើតក្លិបកីឡាតេក្វាន់ដូWTនេះឡើង ជាការរួមចំណែកអនុវត្តកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការត្រៀម ដាក់បញ្ចូលប្រភេទកីឡាតេក្វាន់ដូ។ វាជាកត្តាចាំបាច់បំផុត សម្រាប់ពលរដ្ឋគ្រប់រូបត្រូវយល់ដឹង និងអនុវត្តតាមរយៈការហ្វឹកហាត់កីឡា ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ដូចពាក្យស្លោកមួយឃ្លា “ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ក្នុងជីវិត” ព្រោះវាអាចជួយឲ្យយើងជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ។

ដោយ៖លី ភីលីព

Most Popular

To Top