The Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku ទីបំផុតគឺអាចត្រឡប់ជួបជុំគ្រូបង្វឹកចាស់របស់ខ្លួនគឺលោក Jose Mourinho វិញបានហើយក្រោយពេលដែលក្លឹបតោខៀវ Chelsea បានសម្រេចទទួលយកកុងត្រាខ្ចីជើងតម្លៃ៥លានផោនពីក្លឹបអ៊ីតាលីនេះ។
Roma ដែលព្រមទទួលយកកីឡាករ Lukaku នឹងត្រូវធ្វើការជាមួយគ្នាពេញមួយរដូវកាលនេះហើយក្នុងនោះកីឡាករផ្ទាល់ ក៏ព្រមទទួលយកការកាត់ប្រាក់កម្រៃផងដែរដែលធ្វើឲ្យ Chelsea គឺមិនខ្វាយខ្វល់ចំពោះការចំណាយ៦លានផោនក្នុងមួយឆ្នាំរបស់កីឡាកររូបនេះនោះដែរ។
តាំងតែពីដើមរដូវក្តៅគេជឿជាក់ថា Lukaku ទំនងជានឹងបន្តរស់នៅជាមួយនឹង Chelsea បន្តទៀតហើយក្រោយគាត់បានបដិសេធមិនព្រមផ្ទេរទៅចូលរួមជាមួយនឹង Inter Milan ផង Juventus ផងនិង Al Hilal ផង៕ ប្រែសម្រួល៖ស៊ុនលី