កីឡា

Man UTD តាមចង់បានខ្សែ បម្រើម្នាក់ទៀតពីក្លឹប Spurs

ប្រភព៖ AFP

Man UTD កំពុងពិចារណា ក្នុងការចរចាជាមួយ នឹងកីឡាករខ្សែបម្រើ Pierre Emile Hojbjerg ដែលបច្ចុប្បន្ន កំពុងលេង ឲ្យក្លឹបមាន់ខ្នាយមាស Spurs ។

The Goal ជឿជាក់ថាក្រុម របស់លោក Erik ten Hag កំពុងសម្លឹងមើលឳកាសក្នុង ការអភិវឌ្ឍនិងបង្កើនកម្លាំង របស់ក្រុមនៅតំបន់បម្រើមុនពេល ដែលរដូវកាលដោះដូរកីឡាករ រដូវក្តៅនេះត្រូវបានបិទទ្វាទៅវិញហើយក្នុងនោះ Hojbjerg ទំនងជានឹងអាចស្ថិតនៅក្នុងបញ្ជី ដែលត្រូវធ្វើការងារ។

គួរឲ្យដឹងដែរថាកីឡាករ វ័យ២៨ឆ្នាំរូបនេះ ធ្លាប់បានព្យាយាមផ្ទេរ ចេញពីក្លឹប Spurs កាលពីដើមរដូវកាលកន្លងមក ជាមួយនឹងតម្លៃខ្លួន៣០លានផោន ទៅកាន់ក្លឹប AT Madridប៉ុន្តែលទ្ធផលបានត្រឹមបរាជ័យនៅនាទីចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top