កីឡា

Man UTD បដិសេធកុងត្រាខ្ចី ជើងឲ្យ Maguire ចេញពីក្លឹប

ប្រភព៖ AFP

The Goal នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបបិសាចក្រហម Man UTD នៅតែមិនទាន់សម្រេចចិត្ត ទទួលយកសំណើ ណាមួយក្នុងការអនុញ្ញាតិ ឲ្យកីឡាករខ្សែការពារ Harry Maguire ចាកចេញពីក្លឹបនោះទេ។

ចុងក្រោយនេះ សូម្បីតែកុងត្រាខ្ចី ជើងពីក្លឹប West Ham ក៏ Man UTD មិនយល់ព្រមនោះដែរ ដោយបញ្ជាក់ថា ការលក់កីឡាករ ខ្សែការពាររូបនេះ ដាច់គឺជាជម្រើសតែមួយ គត់ពីព្រោះថា ក្លឹបមានបំណងចង់ទិញ កីឡាករចំណូលថ្មី២ ឬ៣នាក់ត្រឡប់មកវិញ ។

ក្រៅតែពីកីឡាករខ្សែការពារMarc Cucurella ហើយនោះក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំរបស់លោក Erik Ten Hag ក៏មានបំណងចង់ទីញកីឡាករ Sofyan Amrabat របស់ក្លឹប Fiorentina និងកីឡាករ Ryan Gravenberch របស់ក្លឹប Bayern Munich ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top