ភ្នំពេញ ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានក្លាយជាប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា និង លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏បានក្លាយជាអនុប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងអាណត្តិទី៣ ឆ្នាំ២០២១- ឆ្នាំ២០២៥ បន្ទាប់ពីសមាជិកប្រតិបតិ្តសហព័ន្ធនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសមហាសន្និបាត ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងប្រធានប្រធានសហព័ន្ធ កីឡាយុទ្ធគុន ចម្រុះកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៉ុន សុខ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡា និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុន ចម្រុះកម្ពុជា លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានទី១ នៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាអណត្តីថ្មី លោកបណ្ឌិត សេង ប៊ុនសុង អនុប្រធាន លោក ហ៊ុន ច័ន្ទរាជ្យ អនុប្រធាន លោក ជឹម ធារ៉ា អគ្គលេខាធិការ លោក ឃឹម សាមាន អគ្គលេខាធិការរង លោក សុវត្ថិ សិទ្ធិរ៉ូ អគ្គហេរញិក កញ្ញា ឈិន រីយ៉ា អគ្គហេរញិករង លោក គង់ ធីណា លោក សាំង សុខសេរី និងលោក ជា វ៉ាន់សាន្ត ៕
ដោយ៖លី ភីលីព




