ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi បានបង្ហើបឱ្យដឹងពីគម្រោងផែនការជីវិតបន្ទាប់ ក្រោយពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់។

Messi បាននិយាយថា “គម្រោងបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ? ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែប្រហែលជាខ្ញុំអាចក្លាយជា នាយកបច្ចេកទេសបាល់ទាត់ នៅជាមួយក្មេងៗ និងបង្ហាត់បង្រៀនបាល់ទាត់ដល់ពួកគេ”។
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ធ្លាប់បានឈ្នះពាននៅក្នុងបាល់ទាត់ស្ទើរតែទាំងអស់ទៅហើយ រាប់បញ្ចូលទាំងពាន World Cup ដែលរូបគេបានឈ្នះជាមួយអាហ្សង់ទីន នៅកាតា កាលពីឆ្នាំ 2022។ សព្វថ្ងៃ កីឡាករស្មោះស្នេហ៍រូបនេះ កំពុងលេងឱ្យក្លឹប Inter Miami នៅលីកកំពូលអាមេរិក Major League Soccer និង បានស៊ុតបញ្ចូលទីជាហូរហែលជាទីនោះ៕


ប្រភព៖sabay
