កីឡា

ការទាត់បាល់ហ្វ្រីឃីកមួយជើងរបស់ Lionel Messi ជួយឲ្យ Inter Miami ឈ្នះ Cruz Azul សម្រាប់បង្ហាញខ្លួនដំបូងនៅក្នុងក្រុម

រូបភាពពី៖​ AFP

FORT LAUDERDALE៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កីឡាករ Lionel Messi បានស៊ុតមួយជើងខាងឆ្វេងរបស់លោកយ៉ាងល្អឥតខ្ចោះបំប៉ោងសំណាញ់ក្រុមបាល់ទាត់ Cruz Azul កាលពីថ្ងៃសុក្រសម្រាប់បង្ហាញខ្លួនដំបូងរបស់លោកនៅ Inter Miami ។

លោក Tata Martino អ្នកចាត់ការទូទៅរបស់ Inter Miami បាននិយាយនក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់លោកថា វាជាការទាត់បាល់ហ្វ្រីឃីកមួយដែលយើងបានឃើញពីមុនមក។

ការស៊ុតបាល់ពិន័យហ្វ្រីឃីកនៅនាទីទី ៩៤ របស់ Messi ពីចម្ងាយប្រហែល ២៥ យ៉ាត់បានជួយឲ្យក្រុមសត្វក្តាន់ទទួលជ័យជម្នះ ២-១ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងពីហ្វូងមនុស្សដែលមានចំនួនច្រើនជាង ២២,០០០នាក់នៅ Fort Lauderdale រដ្ឋ Fla ។

ហ្វូងមនុស្សនៅកីឡដ្ឋាន DRV PNK រួមមាន LeBron James, Serena Williams និងតារាល្បីជាច្រើននាក់ផ្សេងទៀត បានរង់ចាំយ៉ាងអន្ទះសាររហូតដល់ពាក់កណ្តាលទី២សម្រាប់ម្ចាស់ជ័យលាភី Ballon d’Or ៧សម័យដើម្បីចូលការប្រកួតក្នុងនាមជាកីឡាករបម្រុង ប៉ុន្តែត្រូវបានចាកចេញដោយភាពភ្ញាក់ផ្អើលដោយការសម្តែងខ្លីរបស់លោក។

ការប្រកយតនេះ គឺជាផ្នែកមួយនៃការប្រកួត Leagues Cup ដែលមានក្រុម MLS និង Mexican Liga MX ហើយមិនរាប់បញ្ចូលក្នុងចំណាត់ថ្នាក់លីកទេ។

Messi មិនបានប៉ះទីលានទេរហូតដល់នាទីទី ៥៤ ប៉ុន្តែអ្នកគាំទ្របានអង្រួនកីឡដ្ឋានដោយការសាទរយ៉ាងខ្លាំង ដោយស្រែកហៅលោកខ្លាំងៗ ខណៈលោកនៅក្រៅផ្ទះ៕ ដោយ៖លី ភីលីព

Most Popular

To Top