កីឡា

កំណត់ត្រាចំនួន ១០ នឹងត្រូវកំណត់ សម្រាប់ការប្រកួត កីឡាបាល់ទាត់ពិភពលោកនារី “World Cup”

ប្រភព ៖ Xinhua

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Mai Duc Chung គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម អាចបំបែកកំណត់ត្រាមួយ ក្នុងចំណោមកំណត់ត្រាទាំង១០នៅព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោកនារី ឆ្នាំ ២០២៣ “2023 Women’s World Cup”នៅនូវែលសេឡង់ និងអូស្រ្តាលី ។

១.គ្រូបង្វឹក Chung ទើបតែមានអាយុ ៧៣ ឆ្នាំនៅថ្ងៃទី ២១ ខែមិថុនា ។ លោកនឹងក្លាយជាគ្រូបង្វឹកចាស់ ជាងគេក្នុងប្រវត្តិសាស្រ្ត នៃការប្រកួតបាល់ទាត់ពិភពលោក ទាំងបុរស និងស្ត្រី នៅពេលវៀតណាម ប្រកួតដំបូង ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី ២២ ខែកក្កដា។ កំណត់ត្រាពីមុនជា របស់អតីតគ្រូបង្វឹកអាល្លឺម៉ង់ Otto Rehhagel មានអាយុ ៧១ ឆ្នាំនៅពេលលោកបានបង្វឹកក្រិកនៅ World Cup បុរសកាលឆ្នាំ ២០១០ ។

២.កីឡាការិនីខ្សែការពារសញ្ជាតិ នីហ្សេរីយ៉ា Onome Ebi និងខ្សែប្រយុទ្ធកាណាដា Christine Sinclair នឹងក្លាយជាកីឡាករដំបូងគេ ដែលមានអាយុលើសពី ៤០ ឆ្នាំដើម្បីប្រកួតប្រជែង ក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី ។

៣. ត្រឹមអាយុ ២២ ឆ្នាំ និង ៦៥ ថ្ងៃ គឺជាកំណត់ត្រាសម្រាប់គម្លាតអាយុរវាងកីឡាការិនី ២នាក់ក្នុងក្រុមតែមួយ កីឡាការិនី Formiga និងកីឡាការិនី Meg របស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៩៩៥ ។ កំណត់ត្រានេះនឹងត្រូវបំបែកដោយ Lara Esponda និង Vanina Correa នៃប្រទេសអាហ្សង់ទីន (២២ ឆ្នាំ ៨៦ ថ្ងៃ) ក៏ដូចជា Casey Phair និង Kim Jung-mi របស់កូរ៉េខាងត្បូង (២២ ឆ្នាំ ២៥៦ថ្ងៃ) ។

៤.កីឡាការិនី Phair នឹងក្លាយជាក្មេងជាងគេការប្រកួត World Cup ប្រសិនបើនាងលេងមួយក្នុងចំណោមការប្រកួតដំបូងទាំង ២ សម្រាប់កូរ៉េខាងត្បូង ក្នុងវគ្គចែកពូល។ នាងនឹងមានអាយុ១៦ឆ្នាំ និង២៦ថ្ងៃនៅថ្ងៃទី២៥ កក្កដា នៅពេលកូរ៉េខាងត្បូងប៉ះកូឡុំប៊ី។ កំណត់ត្រានេះត្រូវបានកាន់កាប់ដោយ Ifeanyi Chiejine ជនជាតិនីហ្សេរីយ៉ាមានអាយុ ១៦ ឆ្នាំ ៣៤ ថ្ងៃនៅពេលនាងលេងនៅកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៩ ។

កីឡាការិនី Phair ក៏អាចក្លាយជាកីឡាករក្មេងបំផុត ដែលរកគ្រាប់បាល់បាន ប្រសិនបើនាងអាចរកគ្រាប់បាល់បាននៅ World Cup នេះ។ កំណត់ត្រាបច្ចុប្បន្ន ជារបស់កីឡាការិនីរុស្ស៊ី Elena Danilova មានអាយុ១៦ឆ្នាំ១០៧ថ្ងៃ ពេលនាងស៊ុតចូលឆ្នាំ២០០៣ ។

៥.ប្រទេសន័រវេសរក្សាកំណត់ត្រានៃការស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន ១៥ ជាប់ៗគ្នាក្នុងឆ្នាំ ១៩៩១ ១៩៩៥ និង១៩៩៩ ។ អង់គ្លេស និងសហរដ្ឋអាមេរិកមានការប្រកួត ១៣ និង១២ អាចបំបែកកំណត់ត្រានោះក្នុងការប្រកួត World Cup នេះ។

៦.វីរបុរសប្រេស៊ីល Pele គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះជើងឯក World Cup ៣ដងមកទល់ពេលនេះ។ កីឡាការិនីអាមេរិកចំនួន ៥ នាក់គឺ Julie Ertz, Alex Morgan, Megan Rapinoe Alyssa Naeher និង Kelley O’Hara មានបំណងចង់ស្មើកំណត់ត្រានោះ ខណៈពួកគេបានឈ្នះពានក្នុងឆ្នាំ ២០១៥ និង២០១៩។ Morgan និង Rapinoe ក៏អាចក្លាយជាស្ត្រីដំបូងគេបានលេងវគ្គផ្តាច់ព្រ័ត្រ World Cup ចំនួន ៤។

៧.គ្មានកីឡាការិនីណាស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ពិភពលោកនារីឡើយ។ Ramona Bachmann, Cristiana Girelli, Fabienne Humm, Sam Kerr និង Alex Morgan អាចផ្លាស់ប្តូរបាន ប្រសិនបើពួកគេស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួតនៅឆ្នាំនេះ។

៨. Lionel Messi គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះបាល់មាស World Cup ចំនួន ២ កាលឆ្នាំ២០១៤ និង២០២២ ។កីឡាការិនី Marta របស់ប្រេស៊ីល និង Megan Rapinoe របស់សហរដ្ឋអាមេរិកអាចបំបែកកំណត់ត្រានោះនៅក្នុងការប្រកួតនេះ។

៩.គ្មានក្រុមជម្រើសជាតិណាដែលឈ្នះពាន World Cup ជាមួយគ្រូបង្វឹកបរទេសឡើយ។ គ្រូបង្វឹកបួននាក់ដែលអាចផ្លាស់ប្តូរបានក្នុងការប្រកួតនេះគឺ Tony Gustavsson (អូស្ត្រាលី), Bev Priestman (កាណាដា), Pia Sundhage (ប្រេស៊ីល) និង Sarina Wiegman (អង់គ្លេស) ។

១០.លើកលែងតែការប្រកួត World Cup លើកដំបូង គ្មានក្រុមណា ដែលឈ្នះការប្រកួត ក្នុងការប្រកួតជម្រុះក្នុងពូលឡើយ ។ ហៃទី ម៉ារ៉ុក ប៉ាណាម៉ា ហ្វីលីពីន ព័រទុយហ្គាល់ សាធារណរដ្ឋអៀរឡង់ វៀតណាម និងសំប៊ី អាចក្លាយជាករណី លើកលែងនៅពេលនេះ៕
ដោយ៖លី ភីលីព

Most Popular

To Top