ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយចំនួន ១៣ គ្រឿងថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធខែ្មរកីឡាហែលទឹកក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយចំនួន ១៣ គ្រឿងដូចគ្នា ប៉ុន្តែចាញ់មេដាយមាសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយចំនួន ៦ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងការពារជាតិដណ្តើមបានមេដាយចំនួន ៦ គ្រឿងក៏ចាញ់មេដាយមាសក្រសួងមហាផ្ទៃដែ។
ក្រុមកីឡាករ-កីឡាការិនីក្លិបហែលទឹកព្រឹទ្ធចារ្យ ហែម ថុន ដណ្តើមបានមេដាយចំនួន ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងព័ត៌មានដណ្តើមបានមេដាយចំនួន ៣ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីហែលទឹកនាគរាជ ខេត្តកំពង់ចាម ដណ្តើមបានមេដាយចំនួន ៤ គ្រឿង។
ការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ កាលថ្ងៃទី២៦រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានក្លិបចូលរួមចំនួន ១០ រួមមាន ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងការពារជាតិ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកទឹកនាគរាជ ខេត្តកំពង់ចាម ក្លិបហែលទឹកព្រឹទ្ធចារ្យ ហែម ថុន ក្លិបហែលទឹកទឹកកោះធំ ខេត្តកណ្តាល ក្លិបហែលទឹកបាត់ដំបង និងក្លិបហែលទឹកសាលាបង្រៀនហែលទឹកដូរី៕ ដោយ៖លី ភីលីព





