កីឡា

លោក តឹក ប៊ុនវី ៖មេដាយសំរិទ្ធ ២ គ្រឿងក្នុងការប្រកួតជើងឯកពិភពលោក ជាការការខិតខំប្រឹងប្រែងរបស់កីឡាករ

ភ្នំពេញ៖ ក្រុមកីឡាករកាយវប្បកម្មឆ្នើមរបស់កម្ពុជា២រូបរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជាដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១៤ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៦ ដល់១២ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅប្រទេសកូរ៉េខាងត្បូង។

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា មេដាយសំរិទ្ធ ២ គ្រឿងនេះបានទៅលើកីឡាករ ស្រ៊ិន រាជ្យ សម្រាប់វិញ្ញាសា Men’s sports physique up To 180 Cm និងកីឡាករម្នាក់ទៀត គឺកីឡាករ ឃូ ឃាង ហ៊ុយ សម្រាប់វិញ្ញាសា Men’s sports physique over 180 Cm ។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ ដូចដែលលោកបានរំពឹងទុកថា ក្រុមកីឡាកាយវប្បកម្មកម្ពុជានឹងដណ្តើមបានមេដាយ ២ គ្រឿង។

លោកប្រធានបានបន្តថា ម្ចាស់មេដាយសំរិទ្ធទំាំង ២ នាក់នោះ សហព័ន្ធបានធ្វើការចម្រាញ់ចេញកីឡាករកាយវប្បកម្មឆ្នើមក្នុងចំណោមជិត ២០ នាក់របស់សហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជា ក្នុងនោះយើងជ្រើសរើសបានកីឡាករ ៣ នាក់ សុទ្ធសឹងជាកីឡាករឆ្នើមៗតែម្តង។

បញ្ជាក់ថា សហព័ន្ធបានបញ្ជូនប្រធានគណៈប្រតភិ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ៣ នាក់ចំនួន ៥ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា កាយវប្បកម្មកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទៅ ១៤ ប្រទេសកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ គឺលោកស្រី Amy’s Ham ជាប្រធានប្រតិភូ និងជាគ្រូបង្វឹក លោកតឹម ប៊ុនវី អាជ្ញាណ្តាល និងចៅក្រមអន្តរជាតិ កីឡាករ ស្រ៊ិន រាជ្យ កីឡាករ ឃូ ឃាង ហ៊ុយ និងកីឡាករ បាន ចាន់ដារ៉ា៕ ដោយ៖លី ភីលីព

Most Popular

To Top