កីឡាករឆ្នើម ប៉ទុយហ្គាល់ Joao Palinha ដែលកំពុងលេងឲ្យក្លឹប Fulham បានធ្វើការលើកឡើង អំពីការចរចាគ្នា កាលពីរដូវក្តៅ ដែលបានធ្វើឲ្យគេខកខាន មិនបានទៅចូលរួម ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។
The Goal អះអាងថា Bayern Munich បានធ្វើការងារយឺតយ៉ាវ ក្នុងការប៉ុនប៉ងនេះ ទោះបីជាកីឡាករបានធ្វើដំណើរ ទៅដល់ទីក្រុងមុយនីច ទៅហើយក្តីសម្រាប់ការ ពិភាក្សាកុងត្រា។
ប៉ុន្តែលទ្ធផលមិនដូចបំណង Fulham បានសម្រេចចិត្តមិនលក់កីឡាកររូបនេះវិញ ហើយបានបន្តកុងត្រា ដល់កីឡាករវ័យ២៨ឆ្នាំរូបនេះ រហូតទៅដល់ឆ្នាំ២០២៨។
Palniha និយាយថា៖ខ្ញុំមិនអាចដឹងទេថា នឹងមានអ្វីកើតឡើង បន្ថែមទៀត ចំពោះខ្ញុំនៅពេលខាងមុខហើយរឿង អតីតកាលបានកន្លងផុតទៅហើយ ។ ខ្ញុំមានវ័យ២៨ឆ្នាំ ទៅហើយប៉ុន្តែខ្ញុំ នឹងបន្តធ្វើកិច្ចការងារដែលខ្ញុំត្រូវធ្វើឲ្យ ដល់កំពូលដូចដែរអ្វីដែល ខ្ញុំតែងតែធ្វើកន្លងមករហូត ៕
ប្រែសម្រួល៖ស៊ុនលី