កីឡា

Spurs និង Bayern នៅតែចិញ្ចឹមចិត្ត ចង់បាន Chalobah

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស២ របស់អឺរ៉ុបគឺ Bayern Munich និង Spurs នៅតែបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករ ខ្សែការពារម្នាក់ របស់ក្លឹបតោខៀវ Chelsea ទោះបីជាបានបរាជ័យរួចហើយ ក្នុងការចរចាកន្លងមក។

ប្រភពដដែលបានឲ្យដឹងថា កីឡាករខ្សែការពារ Trevoh Chalobah ដែលបច្ចុប្បន្នមានវ័យទើបតែ២៤ឆ្នាំ កំពុងបង្ហាញទំរង់លេងបានយ៉ាងល្អជាមួយនឹងក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Maurico Pochettino ប៉ុន្តែទំនងជានឹងមានការប្រែប្រួលនៅក្នុង ពេលដែលទីផ្សារដោះដូរកិឡាករ បើកនៅខែមករាខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះកីឡាករហាក់មិនសូវ បានចូលរួមប្រកួតបានជាប់លាប់ ជាមួយនឹងក្លឹប Chelsea នោះទេប៉ុន្តែជឿជាក់ថា ក្លឹប Bayern និង Spurs នៅតែចិញ្ចឹមចិត្តក្នុងការ រៀបចំការចរចាម្តងទៀត ដើម្បីសម្រេចឲ្យបានកុងត្រា របស់កីឡាកររូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top