យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកលោក Xavi បានធ្វើការលើកឡើងអំពីលទ្ធភាពក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Alvaro Morata មកលេងនៅក្លឹប Barcelona ។
គ្រូបង្វឹករូបនេះបានអះអាងថា ក្លឹបនិងលោកពិត ជាកំពុងចរចាជាមួយនឹងក្លឹប AT Madrid និងកីឡាករផងដែរ ដើម្បីអាចឲ្យការផ្ទេរអាចដំណើរ ការទៅបានខណៈដែលក្លឹប Barcelona កំពុងស្វែងរកកីឡាករ ខ្សែប្រយុទ្ធកណ្តាលម្នាក់ទៀត មកជួយកិច្ចការងារ។
ថ្លែងទៅកាន់ក្រុមអ្នក កាសែតលោក Xavi បាននិយាយបែបនេះថា ៖ វាគឺជាការពិតដែលខ្ញុំចង់ចុះហត្ថលេខា យកកីឡាករខ្សែប្រយុទ្ធរូបនេះ ។ ខ្ញុំបាននិយាយជាមួយគាត់ និងក្លឹបរួចមកហើយដែរ ។
កីឡាករវ័យ៣១ឆ្នាំរូបនេះ បានបង្ហាញទំរង់លេង គួរឲ្យចាប់អារម្មណ៍ដោយអាចរកបាន ១២គ្រាប់មកហើយក្នុងការបង្ហាញខ្លួន ទាំង១៧ជូនក្លឹប AT Madrid នៅរដូវកាលនេះ ៕
ប្រែសម្រួល៖ស៊ុនលី
AFP