កីឡា

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២ គ្រឿង ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯក ប្រចាំថ្នាក់ជាតិ ២០២៣

ភ្នំពេញ ៖ ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលកីឡា ខ.ភ.ម ដណ្តើមបានមេដាយមាស ៣ គ្រឿង លើវិញ្ញាសានៃព្រឹត្តិការណ៍ ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកប្រចាំថ្នាក់ជាតិ ២០២៣ ដែលប្រព្រឹត្តិចាប់ផ្តើម ១៤ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតតេជោរាជធានីភ្នំពេញ ដោយមានក្លិបចូលរួមចំនួន ៦ នៅទូទាំងប្រទេសកម្ពុជា រៀបចំដោយសហព័ន្ធកីឡា សីដក់ និងឈិនឡូនកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសពិធីបិទ ព្រឹត្តិការណ៍ ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកប្រចាំថ្នាក់ជាតិ ២០២៣ ដោយមានការអញ្ជើញ កិត្តិយសពីសំណាក់ លោកបណបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ។

ចំពោះការប្រកួតជើងឯក ឆ្នាំនេះ ក្លិបកីឡាសីដក់ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្លិបកីឡាសីដក់ មជ្ឈមណ្ឌលកីឡាខ.ភ.ម ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ដណ្តើម មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្លិបកីឡាសីដក់ បានលុង និងក្លិបកីឡាសីដក់ មន្ទីរអយកខេត្តកណ្តាលឈ្នះមេដាយសំរិទ្ធ ១ គ្រឿង។
ក្លិបទំាង ៦ រួមមានក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ ក្រសួងការពារជាតិ ក្លិបកីឡាសីដក់យុវខេមរា ក្លិបកីឡាសីដក់ បានលុង ក្លិបកីឡាសីដក់ មន្ទីរអយកខេត្តកណ្តាល និងក្លិបកីឡាសីដក់មជ្ឈមណ្ឌលកីឡាខ.ភ.ម ៕
ដោយ៖លី ភីលីព

Most Popular

To Top