កីឡា

Leipzig យល់ព្រមឲ្យកីឡាករ Werner ចាកចេញ នៅខែមករានេះ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប RB Leipzig បានបង្ហាញអំពីការ បើកផ្លូវឲ្យកីឡាករ Timo Werner ដើម្បីចាកចេញនៅខែមករានេះហើយ ទំនងជាលីគអង់គ្លេស គឺជាគោលដៅរបស់កីឡាករ។

អតីតកីឡាករ​ Chelsea រូបនេះ បានត្រឡប់មកចូលរួមជាមួយនឹង RB Leipzig វិញកាលពីរដូវក្តៅ ហើយបានបង្ហាញខ្លួន១៤ ប្រកួតរួចមកហើយ សម្រាប់ក្លឹបចាស់នេះប៉ុន្តែជឿជាក់ថា កីឡាករនឹងអាចមានឳកាស ទៅលេងនៅអង់គ្លេសវិញ។

រំលឹកដែរថា កាលពីពេលមានវត្តមាន នៅអង់គ្លេស ក្នុងពេលផ្ទេរ ទៅលេងនៅ Chelsea កីឡាករអាល្លឺម៉ង់រូបនេះ អាចបង្ហាញខ្លួនបាន៤០ប្រកួត រកគ្រាប់បាល់បាន១៦គ្រាប់ ប៉ុន្តែក្រោយមកក៏បានធ្លាក់ទំរង់លេងខ្លាំង ជាពិសេសអំឡុង ពេលប្រកួតបាល់ទាត់ ពិភពលោកនៅកាតា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top