កីឡា

Barca ខកខានកុងត្រា កីឡាករឆ្នើមទំរង់លេងដូច Messi ម្នាក់មកពីប្រេស៊ីល

AFP

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្លឹបយក្ស អេស្បាញ Barcelona គឺនឹងត្រូវខកខានការចរចា​ នាំយកកីឡាករ Estervao Willian ដែលគ្រប់គ្នាមើលឃើញមានទំរង់លេង ស្រដៀងនឹងកីឡាករ Lionel Messi។

កីឡាករប្រេស៊ីលរូបនេះ ត្រូវបានគេដាក់ រហ័សនាមថា ជា Little Lionel Messi ទៀតផងហើយបច្ចុប្បន្ន កំពុងក្លាយជាគោលដៅ របស់ក្លឹប Man UTD និងក្លឹប PSG ផងដែរ។

គួរឲ្យដឹងដែរថ្មីៗនេះយុវជនឆ្នើមរូបនេះ មិនត្រឹមតែប៉ុណ្ណោះថែមទាំង បានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹប Palmeiras ទៀតផងប៉ុន្តែជឿជាក់ថា នឹងអាចសម្រេចចិត្ត ចាកចេញពីប្រេស៊ីល នៅពេលដែលគាត់មានវ័យ១៨ឆ្នាំ ក្នុងឆ្នាំ២០២៥ខាងមុខនេះ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top