យោងតាមការចេញផ្សាយ របស់ The Goal ប្រធានលីគកំពូលអេស្បាញ La Liga លោក Javier Tebas បានអះអាងថាក្លឹបយក្ស Real Madrid ទំនងជានឹងអាចជោគជ័យ ក្នុងការនាំយកកីឡាករខ្សែ ប្រយុទ្ធឆ្នើមបារាំង Kylian Mbappe មកទីនេះបានមុនរដូវកាល ២០២៤-២០២៥។
កីឡាករខ្សែ ប្រយុទ្ធឆ្នើមរូបនេះ បានក្លាយទៅជាប្រធានបទ នៃការចរចាគ្នាអស់ រយៈពេលជាច្រើនខែចុង ក្រោយមកនេះ ខណៈដែលកុងត្រា របស់គាត់នឹងត្រូវផុត កំណត់នៅត្រឹមខែមិថុនាខាងមុខនេះ ទៅហើយប៉ុន្តែក្លឹបដែលជាគោលដៅបន្ទាប់ មិនត្រូវបានបង្ហើប ជាផ្លូវការនៅឡើយ។
កីឡាករវ័យ២៦ឆ្នាំកន្លងមក តែងតែមានបំណងចង់ផ្ទេរ ទៅលេងនៅ Real Madrid អស់រយៈពេលជាច្រើន រដូវកាលមកហើយប៉ុន្តែ មិនទទួលបានលទ្ធផលល្អឡើយ ទាំងអ្នកគាំទ្រសងខាងហាក់ ដូចជាមិនសប្បាយចិត្ត ទៅនឹងការសម្រេចចិត្តរបស់គាត់ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី Real Madrid បានបន្តការសាកល្បងនេះសាជាថ្មីនៅប៉ុន្មានខែ ចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី
