កីឡា

ជីវិត​យ៉ាង​ហ៊ឺហា ​របស់ Ronaldo នៅ​អារ៉ាប៊ីសាអ៊ូឌីត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail ខែ្ស​ប្រយុទ្ធ Cristiano Ronaldo មាន​ជីវិត​ដ៏​ហ៊ឺហា​នៅ​អារ៉ាប៊ីសាអ៊ូឌីត។

រូបភាព៖ GQ Middle East
បន្ទាប់​ពី​ចែក​ផ្លូវ​ជាមួយ​ក្លឹប Manchester United កាល​ពី​ចុង​ឆ្នាំ ២០២២ ខ្សែ​ប្រយុទ្ធ Ronaldo បាន​ចាប់​ផ្ដើម​ជីវភាព​ថ្មី​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្រោយ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Al Nasser កាល​ពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ ឆ្នាំ​ដដែល ក្នុង​កុងត្រា​រយៈ​ពេល ២ ឆ្នាំ។ Ronaldo ទទួល​បាន​ចំណូល​សរុប​ប្រមាណ ២០០ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ពី​ក្លឹប។
ចំណូល​ដ៏​ច្រើន​បែប​នេះ ​គួបផ្សំ​ទៅ​នឹង​ទ្រព្យ​សម្បត្តិ ប្រជាប្រិយភាព មុខ​មាត់ និង​មុខ​ជំនួញ​ជា​ច្រើន​មុខ​របស់​ Ronaldo បង្ក​លក្ខណៈ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ ៣៨ ឆ្នាំ​រូប​នេះ មាន​ជីវភាព​យ៉ាង​ហ៊ឺហា​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ ខាង​ក្រោម​ជា​ឧទាហរណ៍​ធំៗ​មួយ​ចំនួន។

ក្រោយ​មកដល់​អារ៉ាប៊ីសាអ៊ូឌីត​ភ្លាម ក្រុម​ហ៊ុន​មួយ​បាន​ឲ្យ​កាដូ​នាឡិកា​​ដាំ​ពេជ្រ​ដាំ​ត្បូង​មាន​តម្លៃ​ជិត​ ៨០ ម៉ឺន​អឺរ៉ូ​ឲ្យ​ Ronaldo។ លើស​ពី​នេះ កីឡាករ​រស់​នៅ​ក្នុង​ផ្ទះ​ដ៏ល្អ​ប្រណីត​ធំ​ទូលាយ ហើយ​មាន​សន្តិសុខ​យាម​កាម ២៤ ម៉ោង។

បន្ថែម​ពី​លើ​នេះ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្រទះ​ភ្នែក​ឃើញ​ជា​ញឹកញាប់​នៅ​សណ្ឋាគារ ភោជនីយដ្ឋាន ព្រឹត្តិការណ៍​កីឡា វប្បធម៌ និង​សង្គម​ដែល​សុទ្ធ​តែ​មាន​តម្លៃ​ខ្ពស់។

ជា​ពិសេស យោង​តាម​របាយការណ៍ Daily Mailបើ​ទោះ​ជា​ច្បាប់​នៅ​អារ៉ាប៊ីសាអ៊ូឌីត បាន​លើក​ឡើង បុរស និង​ស្ត្រី​មិន​អាច​រស់​នៅ​ជាមួយ​បាន​ដោយ​មិន​បាន​រៀប​ការ Ronaldo និង​មិត្ត​ស្រី​អាច​រស់​នៅ​ជាមួយ​គ្នា​បាន៕

Most Popular

To Top