យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអង់គ្លេសមេឃខៀវ Man City ត្រូវបានគេជឿជាក់ថា កំពុងនាំមុខគេក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Savinho នៅចុងរដូវកាលនេះ។
កីឡាករប្រេស៊ីលរូបនេះបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបអេស្បាញ Girona ធ្លាប់មានព័ត៌មាននៃការផ្ទេរទៅចូលរួម Man City អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែទីបំផុតកុងត្រារបស់គាត់គឺ នឹងអាចធ្វើទៅបានជោគជ័យ ហើយនៅចុងរដូវកាលនេះ។
កីឡាករក៏ធ្លាប់បានបញ្ជាក់ ហើយអំពីបំណង របស់ខ្លួនក្នុងការផ្ទេរទៅលេងនៅអង់គ្លេស ដោយបាននិយាយបែបនេះថា ៖ខ្ញុំមានគោលបំណងក្នុងការលេងឲ្យក្លឹប City ពិតមែនហើយខ្ញុំតែងតែព្យាយាម ក្នុងការកំណត់យកក្តីស្រម៉ៃនេះ៕
ប្រែសម្រួល៖ស៊ុនលី