កីឡា

លោក បួនហ៊ីង សុធីយ៉ា ៖ វគ្គនេះធ្វើឡើង ផ្តោតទៅលើផែនការ និងការហ្វឹកហាត់កម្លាំង កាយរបស់កីឡាករ -កីឡាការិនីតេក្វាន់ដូ ITF

ភ្នំពេញ៖ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពីការហាត់ហ្វឹនកាយសម្បទាកីឡាតេក្វាន់-ដូ ITF នេះផ្តោតទៅលើផែនការ និងការហ្វឹក ហាត់កម្លាំង កាយរបស់កីឡាករ-កីឡាការិនីឲ្យបានត្រឹមត្រូវ នៃក្បាច់ហាត់ហ្វឹនកាយសម្បទា ។

លោក បួនហ៊ីង សុធីយ៉ាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពីការហាត់ហ្វឹន កាយសម្បទាកីឡាតេក្វាន់-ដូ ITF ចាប់ផ្តើមពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ នាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍រៀបចំ ដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ។

អគ្គលេខាធិការបានបន្តថា ការហ្វឹកហាត់ផ្នែកកម្លាំង កាយនេះចែកចេញ ៣ ផ្នែក គឺផ្នែកក្រោម (ជើង) ដងខ្លួន និងពេញមួយដងខ្លួន ហើយហ្វឹកហាត់ តាមកម្មវិធីពេលមួយសប្តាហ៍ ក្នុងនោះហាត់ខ្លាំងរយៈពេល ២ ថ្ងៃ ការហាត់ធម្មតា រយៈពេល ៣ ថ្ងៃ និងការហាត់ស្រាលរយៈពេល ២ ថ្ងៃ ។ វគ្គនេះមានសិក្ខាកាម ចូលរួមចំនួន ២៥ នាក់ ៕
ដោយ៖លី ភីលីព

Most Popular

To Top