កីឡា

លោក Pep ជឿជាក់ថាលោក Klopp នឹងវិលត្រឡប់វិញ ក្រោយការចេញពី Liverpool

The Goal នៅថ្ងៃនេះ បានសរសេរថា គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានអះអាងថាលោក Jurgen Klopp ដែលបានប្រកាសថានឹងចាកចេញពីក្លឹប Liverpool នៅចុងរដូវកាលនេះ នោះនឹងអាចវិលត្រឡប់មកកាន់អាជីព របស់គាត់វិញជាមិនខាន។

គួរឲ្យដឹងដែរថាថ្មីៗនេះ លោក Klopp បានប្រកាសទាំង គួរឲ្យភ្ញាក់ផ្អើលថា គាត់នឹងត្រូវលាលែងចេញ ពីតំណែងគ្រូបង្វឹកនៅត្រឹមចុងរដូវកាលនេះ ហើយបន្ទាប់ពីបានមក ដឹកនាំនៅទឹកដី Anfield នេះអស់រយៈពេល៩ឆ្នាំជាប់គ្នាកន្លងមក។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន ស្ថិតនៅក្នុងបញ្ជីលេខរៀង៣ តាមប្រកៀកប្រកិតក្រុមលេខ១និង២គឺ Arsenal និង Man City ហើយក្រោមការដឹកនាំរបស់លោក Klopp នោះក្រុមក៏ធ្លាប់លើកពានរង្វាន់ Premier League និង Champions League ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top