ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ ជើងខ្លាំងកម្ពុជា ព្រុំ សំណាង បានចំណាយពេលមិនដល់មួយទឹកឡើយ បានយកឈ្នះអ្នកប្រដាល់ថៃ Moeurn A-Khon ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំ ដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ។
អ្នកប្រដាល់គុនខ្មែរ ព្រុំ សំណាង នឹងយកឈ្នះ លើអ្នកប្រដាល់ថៃរូបនេះ បានមុនទឹកទី៥ដែរ តែការប្រកួតនេះវាហាក់ដូចជារហ័សពេក ហើយសម្រាប់សំណាង ក្នុងការដណ្ដើមយក ជ័យជំនេះនោះ។ ក្រៅពីការកំដៅសាច់ដុំមុន ពេលប្រកួតនោះសំណាង ហាក់ដូចជាមិនមានបញ្ចេញ ញើសក្នុងការយកឈ្នះ លើគូប្រកួតឡើយ ។
ទោះបីសំណាងមានជំនឿចិត្តថា គេនឹងឈ្នះក៏ពិតមែន ក៏ដោយតែអ្នកប្រដាល់គុនខ្មែររូបនេះ មិនបានមើលស្រាល គូប្រកួតនោះទេ ។
អ្នកប្រដាល់គុនខ្មែរ ម៉ន ព្រហ្មម៉ាញក្លិបប៉ែន កាក់គុនខ្មែរ ប្រកួតបានត្រឹមស្មើពិន្ទុ ជាមួយអ្នកប្រដាល់ថៃ Noeng Trakarn ដោយពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ តាមពិតព្រហ្មម៉ាញត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Pich Bopha តែដោយសារបញ្ហាសុខ ភាពនោះNoeng Trakarnបានចូលខ្លួនមកប្រកួតជំនួសវិញ ។
កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមក អ្នកប្រដាល់ថៃ Noeng Trakarn បានមកប្រកួតនៅស្រុកខ្មែរម្ដង ហើយតែគេប្រកួតចាញ់ពិន្ទុសូត្រ វាសនា ក្លិបបក្សីស្លាបដែក ។ សម្រាប់ការមកប្រកួតនៅស្រុកខ្មែរលើកនេះ Noeng Trakarn បានត្រឹមតែស្មើប៉ុណ្ណោះ ។
អ្នកប្រដាល់ថៃ Katha Tep ត្រូវអ្នកប្រដាល់កម្ពុជា ឃន សុម៉ាលីក្លិបមហិទ្ធិរិទ្ធមេសថ្ងក ប្រើពេលតែត្រឹម២ទឹកប៉ុណ្ណោះឲ្យសន្លប់តដៃលែងរួច។ នេះជាលើកទី២ ហើយ អ្នកប្រដាល់ថៃ Katha Tep សន្លប់ក្នុងទឹកទី២ លើសង្វៀន TV5។ កាលពីថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៣ បានអ្នកប្រដាល់ថៃ Katha Tep សន្លប់ក្នុងទឹកទី៣ក្រោមថ្វីដៃ អ្នកប្រដាល់គុនខ្មែរគង់ ហ៊ូវ ក្លិបមហិទ្ធិរិទ្ធមេសថ្ងក ៕
ដោយ៖លី ភីលីព