ខ្សែប្រយុទ្ធ Luis Suarez បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ La Mesa កាលពីពេលថ្មីៗនេះថា ក្លឹប Inter Miami ជាក្លឹបចុងក្រោយក្នុងអាជីពបាល់ទាត់របស់គេហើយ។
Suarez បាននិយាយថា៖” Inter Miami ជាក្លឹបចុងក្រោយរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំសុទ្ធតែដឹងរឿងហ្នឹងទាំងអស់។ ខ្ញុំមិនទាន់បានដាក់ថ្ងៃណាឲ្យច្បាស់នោះទេ គ្រាន់តែថានេះជាជំហានចុងក្រោយរបស់ខ្ញុំហើយក្នុងអាជីពបាល់ទាត់ “។
កីឡាករនេះបន្តថា៖” ខ្ញុំត្រៀមខ្លួនរួចរាល់នូវឧបសគ្គចុងក្រោយនេះ តែជៀសមិនផុតទេពេលវេលាចុងក្រោយអញ្ចឹង គ្រាន់តែថាចុងក្រោយខ្ញុំចង់បានគុណភាពជីវិតមួយសម្រាប់ខ្លួនឯង “។
Suarez បានផ្លាស់ទៅ Inter Miami នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ ដោយនឹងបញ្ចប់កុងត្រានៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤៕
