កីឡា

Ronaldo ជា​កីឡាករ​រក​គ្រាប់​បាល់ ​បាន​ច្រើន​ជាង​គេ​ ក្នុង​ UCL ៣​ទសវត្សរ៍​ជាង​កន្លង​ទៅ​នេះ​

ខ្សែប្រយុទ្ធ​ Crisitiano Ronaldo ជា​កីឡាករ​រក​គ្រាប់​បាល់ ​បាន​ច្រើន​ជាង​គេ ​ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League ក្នុង​ ៣២​ឆ្នាំ​ចុង​ក្រោយ​នេះ​ (រាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ រហូត​មក​ដល់​បច្ចុប្បន្ន​)​ ។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt នៅ​ក្នុង​ថ្ងៃ​នេះ​ ។

កីឡាករ​នេះ​ស៊ុត​ចូល​រហូត​ទៅ​​ដល់​ ១៤០​គ្រាប់​ឯ​ណោះ​ ដែល​ជា​កំណត់​ត្រា​មួយ​ដែល​ខ្ពស់​បំផុត​ ដោយ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ UCL នេះ​បាន​ ១៨៣ប្រកួត​ ។
Ronaldo បាន​ប្រឡូក​នៅ​ ក្នុង​ការ​ប្រកួត​លំដាប់​កំពូល​ UCL នេះ​ជា​មួយ​ក្លឹប​ Manchester United, Real Madrid និង​ Juventus ។
ក្រោយ​ពេល​ផ្លាស់​ទៅ​កាន់​ Al Nassr ​កីឡាករ​នេះ​មិន​បាន​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​ទៀត​ទេ​ ចាប់​ពី​ដើម​ឆ្នាំ​២០២៣​មក​ ៕

Most Popular

To Top