ខ្សែប្រយុទ្ធ Romelu Lukaku បានធ្លាក់តម្លៃខ្លួនសល់ ៣០លានអ៊ឺរ៉ូក្រោយផ្លាស់មកលេងឲ្យក្លឹប Roma ក្នុងលក្ខខ័ណ្ឌខ្ចីជើងបានកន្លះឆ្នាំ។
យ៉ាងណានេះជារឿងធម្មតានោះទេ សម្រាប់កីឡាករដែលមានអាយុក្បែរ៣០ឆ្នាំឡើងទៅ ព្រោះតែកាយសម្បទា និងសមត្ថភាពមិនសូវជាមានភាពប្រាកដច្បាស់លាស់ដឹងទុកមុនច្បាស់លាស់។
Lukaku ចាប់ផ្ដើមធ្លាក់តម្លៃខ្លួនខ្លាំង ពេលដែលគេផ្លាស់មកកាន់ក្លឹប Chelsea សារជាថ្មីចាប់ពីឆ្នាំ២០២១មក។
ដោយសារតែស្ថានភាព ស្មុគស្មាញរបស់ក្លឹបផង ផ្សំនឹងសមត្ថភាពរបស់គេផង គេចាប់ផ្ដើមធ្លាក់តម្លៃខ្លួនពី ១០០លានអ៊ឺរ៉ូក្នុងឆ្នាំ២០២១ រហូតធ្លាក់មកត្រឹម ៥៥លានអ៊ឺរ៉ូនៅពេលមកលេងឲ្យ Inter Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងឆ្នាំ២០២២ និងសល់ត្រឹម៣០លានអ៊ឺរ៉ូនេះនៅពេលមកលេងឲ្យ Roma នេះ។
ក្នុងកំឡុងពេលលេងឲ្យ Roma នេះគេបានចូលលេងបាន ៣៥ប្រកួត និងស៊ុតចូល ១៨គ្រាប់ ៕