កីឡា

Man City គ្រប់គ្រងបាល់បាន ទៅដល់ជាង ៧០ភាគរយប៉ះ Newcastle យប់មិញពាន់ FA Cup

AFP

ការប្រកួតពានរង្វាន់ FA Cup ដែលជាពានធំបំផុតទី២ របស់អង់គ្លេស រវាងក្រុមខ្លាំង Man City និងក្រុម Newcastle កាលពីយប់មិញនេះលទ្ធផលបញ្ចប់ទៅដោយ Man City អាចរកបាន២គ្រាប់មិនឲ្យ Newcastle តដៃរួចឡើយ។

ការគ្រប់គ្រងដោយ Man City មានទៅដល់ជាង ៧០ភាគរយលើទីលាន ប្រកួតខណៈដែល Newcastle ធ្វើបានត្រឹមតែ២៧ភាគរយហើយ ទីបំផុតគ្រាប់បាល់២គ្រាប់ ដែលរបូតហើយធ្វើបាន ដោយកីឡាករ Silva ទាំង២គ្រាប់ នៅនាទីទី១៣និងនាទីទី៣១។

ការប្រកួតបន្ទាប់ ដែលត្រូវធ្វើឡើងនៅក្នុងថ្ងៃនេះ គឺរវាងក្រុម Chelsea ​និង Leicester City នៅវេលាម៉ោង៧និង៤៥នាទីយប់ហើយបន្ទាប់មកទៀតរវាង Man UTD និង Liverpool នៅម៉ោង១០និង៣០នាទីយប់ថ្ងៃនេះដដែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top