យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់តម្លៃខ្លួន របស់កីឡាករខ្សែប្រយុទ្ធ Jadon Sancho ចន្លោះពី៤០ទៅ៥០លានផោន ក្នុងពេលដែលកីឡាកររូបនេះ កំពុងលេងខ្ចីជើងឲ្យក្លឹប Borussia Dortmund ។
បន្ទាប់ពីមិនអាចបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹប Man UTD កាលពីប៉ុន្មានរដូវកាលចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំ របស់លោក Erik ten Hag រួចមកកីឡាករអង់គ្លេស រូបនេះបានវិលត្រឡប់មក Dortmund វិញក្នុង នាមជាកីឡាករខ្ចីជើង និងត្រូវបំពេញការងារពាក់កណ្តាល រដូវកាលនៅទីនេះ ដើម្បីបង្ហាញសមត្ថភាពឡើងវិញ ។
ដូចការរំពឹងទុក Sancho បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ពេលបានត្រឡប់មកវិញ លើកនេះនិងចុងក្រោយពានរង្វាន់ Champions League ទល់នឹងក្រុម PSV Eidnhoven ដើម្បីឡើងមកវគ្គ៨ក្រុម ចុងក្រោយទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី