កីឡា

បារាំង ស្នើសុំបទឈប់បាញ់គ្នា ក្នុងជម្លោះនៅអ៊ុយក្រែន អំឡុងពេលព្រឹត្តិការណ៍ អូឡាំពិកនៅក្រុងប៉ារីស

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកនឹងស្នើបទឈប់បាញ់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងការ ប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉ារីស ចន្លោះថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។

នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ លោក Macron ត្រូវបានសួរថាតើប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ នៃការប្រកួតនៅឆ្នាំនេះ នឹងធ្វើតាមប្រពៃណី និង ស្វែងរក បទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិកដែរឬទេ។

អ្នកកាសែតនោះទំនង ជាសំដៅ ទៅដល់បទឈប់បាញ់ សម្រាប់ព្រឹត្តិការណ៍កីឡាករដ៏ធំ នៅបារាំងដែលជារយៈពេល នៃការបញ្ចប់ជម្លោះ ដែលបានចាប់ផ្តើមជាប្រវត្តិសាស្ត្រ ៧ថ្ងៃមុនពេលការប្រកួត និងបានបញ្ចប់ទៅ៧ថ្ងៃបន្ទាប់ពីនោះ ដើម្បីអោយអត្តពលិកអាចធ្វើដំណើរទៅ និងមកពីអូឡាំពិកដោយសុវត្ថិភាព ។

គួរឲ្យដឹងដែរថា កន្លងមកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើមឡើយបានហាមឃាត់រុស្ស៊ី និងបេឡារុស្ស អត្តពលិកមកពីការ ប្រកួតអន្តរជាតិ បន្ទាប់ពីការកើនឡើងនៃជម្លោះយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top