កីឡា

Haaland នៅតែមានបំណង​ ក្នុងការទៅលេងចូលរួម ជាមួយនឹងក្លឹប Real Madrid

AFP

The Goal នៅថ្ងៃនេះ បានសរសេរថា កីឡាករខ្សែប្រយុទ្ធ ដ៏មុតស្រួច Erling Haaland នៅតែបន្តបំណងប្រាថ្នា ក្នុងការទៅចូលរួមលេង ជាមួយនឹង ក្លឹបយក្សអេស្បាញ Real Madrid នៅឡើយទេ ប៉ុន្តែដោយត្រូវរង ចាំមើល លទ្ធផលរវាងក្លឹបReal Madrid នេះជាមួយនឹងកីឡាករ Kylian Mbappe ជាមុនសិន។

ប្រភពដដែលបានសរសេរទៀតថា ឪកាសក្នុងការផ្ទេរទៅលេងនៅ Real Madrid នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៥ ទោះបីជាកុងត្រា របស់កីឡាករខ្សែ ប្រយុទ្ធន័រវេសវ័យ២៣ឆ្នាំ រូបនេះនៅមិន ទាន់ចប់នៅឡើយក្តី
ហើយក្តីសុបិន្តលើក ពានរង្វាន់ Champions League នៅតែមាន។

គួរឲ្យដឹងដែរថាកុងត្រា របស់ Haaland ជាមួយនឹង Man City នឹងធ្វើឡើង រហូតទោដល់ ឆ្នាំ២០២៧ខណៈដែលកុងត្រាថ្មី កំពុងត្រូវបានពិភាក្សា ជាមួយនឹងគ្នា នៅឡើយដែលបច្ចុប្បន្នមានន័យថា កីឡាកររូបនេះ អាចមានតម្លៃខ្លួនរហួត ទៅដល់២០០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top