កីឡា

លោក ប៉ែន វុទ្ធី កោតសរសើរប្រធាន សហព័ន្ធកីឡាការ៉ាតេ ដែលខិតខំអភិវឌ្ឍ ប្រភេទកីឡានេះ ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់

ភ្នំពេញ ៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ឡាច ច័ន្ទរិទ្ធី ក្រុមប្រឹក្សាបច្ចេកទេស និងជាឧត្តម ការ៉ាតេចារ្យ សហព័ន្ធកីឡា ការ៉ាតេកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ ថ្នាក់ជាតិឆ្នាំ២០២៣ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំតុមូល របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក ម៉ៅ មុន នាយយកបច្ចេកទេស បាននិយាយថា វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ ថ្នាក់ជាតិឆ្នាំ២០២៣នេះ លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី ដែលជាទីប្រឹក្សា គណៈ កម្មការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ជាគ្រូឧទ្ទេសក្រោមគម្រោង ឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា មានរយៈពេល៥ថ្ងៃ មានសិក្ខាកាមជាគ្រូបង្វឹកមកពីក្លិបការ៉ាតេ រាជធានី ខេត្តសរុប ចំនួន៤០ បិទបញ្ចប់ថ្ងៃទី២៩ ខែ មិនា ឆ្នាំ២០២៤ ។

វគ្គនេះដើម្បីជំរុញ ឲ្យវិស័យកីឡាការ៉ាតេកម្ពុជា មានសន្ទុះអភិវឌ្ឍន៍ ឈានទៅមុខជាជំហានៗ លើការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងបរិមាណ គុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះជាត្រីវិស័យ សម្រាប់លើកស្ទួយសមត្ថភាពការងារជំនាញ និងមានស្មារតីទទួលខុសត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនបាន យ៉ាងល្អប្រសើរ ។

លោក ប៉ែន វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលគ្រូការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៣ បានដំណើរការពីថ្ងៃទី២៥ ខែមីនា រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកក៏បានកោតសរសើរចំពោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកាដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទកីឡាជំនាញនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក លោក ប៉ែន វុទ្ធី បានលើកបង្ហាញទៀតថា កម្ពុជាមានសុខសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ដ៏ឈ្លាសវៃ មុះមុត ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top