កីឡា

Man UTD សង្ឃឹមខ្សែការពារ ឆ្នើម២រូបអាច វិលត្រឡប់វិញ ក្រោយនៅរដូវកាលនេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែការពារ Lisandro Martinez និងកីឡាករ Vicotr Lindelof កំពុងព្យាយាម សម្រាកព្យាបាល របួសវិញ ហើយសង្ឃឹមថា នឹងអាចវិលទាន់ ពេលវេលា ដើម្បីជួលដល់ក្រុម នៅរដូវកាល ដែលនៅសេសសល់នេះ ។

កីឡាករ Lindelof បានទទួលរងរបួស និង ត្រូវបានដកចេញ ក្នុងការប្រកួតប៉ះនឹងក្រុម Brentford កាលពីសប្តាហ៍៍មុនហើយ ត្រូវបានប្តូរជំនួសវិញ ដោយកីឡាករ Martinez ដែលក្រោយមក ក៏ទទួលរងរបួសដូចគ្នា ក្នុងការប្រកួត តែមួយនេះ ។

ប្រភពដដែលបាន សរសេរទៀតថា ក្លឹបបិសាច ក្រហម Man UTD បានអះអាង អំពីពេលវេលា នៃការវិលត្រឡប់ របស់កីឡាករ ខ្សែការពារទាំងពីរ ដែលត្រូវការពេលវេលាយ៉ាង ហោចណាស់១ខែឬបើមិនដូច្នេះទេ គឺអាចវិលទាន់វិញ ការប្រកួតសំខាន់ៗ បើមិនដូច្នេះទេពួកគេ នឹងត្រូវខកខានការប្រកួត រហូតដល់បញ្ចប់រដូវកាលតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top