កីឡា

Alonso អាចទៅចូលរួម ជាមួយនឹង AT Madrid ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន

ប្រភព ៖ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែការពារ Marcos Alonso អាចមានជម្រើស ក្នុងការផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបប្រជែង ដ៏សំខាន់មួយទៀតគឺ AT Madrid នៅចុងរដូវកាលនេះ។

កីឡាកររូបនេះ នឹងត្រូវផុតកំណត់កុងត្រា ហើយក្លាយជាកីឡាករ គ្មានតម្លៃខ្លួន នៅពេលខាងមុខនេះ ខណៈដែលមានវ័យ៣៣ឆ្នាំ ទៅហើយនោះគាត់នឹងក្លាយ ទៅជាកីឡាករគ្មានតម្លៃខ្លួន ដើម្បីស្វែងរកក្លឹបថ្មី ក្នុងការបង្ហាញខ្លួនលេងបាល់ទាត់អាជីព។
ខណៈដែលពេលផ្ទេរ មកចូលរួម Barcelona រដូវកាលនេះគាត់អាចបង្ហាញខ្លួន បានត្រឹមតែ៧ប្រកួតប៉ុណ្ណោះ។

កុងត្រារបស់គាត់ នឹងត្រូវផុតកំណត់នៅរដូវក្តៅហើយជឿជាក់ថា មិនមានផែនការក្នុងការបន្តនឹង ត្រូវធ្វើឡើងនោះទេប៉ុន្តែជឿជាក់ថាក្នុងនោះក្លឹប AT Madrid កំពុងព្យាយាមពិភាក្សាគ្នាពិនិត្យ រកលទ្ធភាពក្នុងការចុះកុងត្រាថ្មី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top