កីឡា

Arsenal និង Bayern Munich ត្រឹម២គ្រាប់ស្មើគ្នាជើងទី១

Afp

ការប្រកួតជើងទី១ នៃពានរង្វាន់អឺរ៉ុប Champions League កាលពីយប់មិញត្រូវបានបញ្ចប់ទៅរវាងក្រុម Arsenal និងក្រុម
Bayern Munich ប៉ុន្តែមិនមានក្រុមណាអាចទទួលបានជ័យជំនះនោះទេពោលគឺត្រឹមបានស្មើគ្នា។

លទ្ធផល២ទល់នឹង២នឹងធ្វើឲ្យក្រុមទាំងពីរត្រូវតែរកជ័យជំនះឲ្យបាននៅជើងទី២ឬអាចឈានទៅដល់បាល់កាត់សេចក្តីប្រសិនបើលទ្ធផលនៅតែ
រក្សាភាពស្មើគ្នាដដែល។

យប់មិញនេះកីឡាករ Sakaអាចរកគ្រាប់បាល់ដំបូងមុនគេនៅនាទីទី១២តែត្រូវបានតាមពីក្រោយដោយកីឡាករ Gnabry នៅនាទីទី១៨និង មួយគ្រាប់ទៀតដោយ Harry Kane នៅនាទីទី៣២ជាបាល់១១ម៉ែត្រដែលទោះបីជាយ៉ាងណាក្តី Trossard បានវាយបកបាន១គ្រាប់វិញ នៅនាទីទី៧៦ជួយឲ្យក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា២ទល់នឹង២៕

គួរឲ្យដឹងដែរថាជើងទី២រវាងក្រុមទាំងពីរនឹងត្រូវប្រកួតនៅថ្ងៃទី១៨ខែមេសាខាងមុខនេះនៅវេលាម៉ោង២ព្រឹក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top