កីឡា

ម្ចាស់ជើងឯកពាន យុវជនអន្តរក្រសួង-ស្ថាប័ន នាំយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ៖លោក ប៉ុន សុខ អគ្គនាយកកីឡាតំណាងលោកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាននាំយកថវិកាចំនួន ៤លានរៀលជាប្រាក់រង្វាន់អមពានរង្វាន់ជើងឯកការប្រកួតកីឡាបាល់ទាត់មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ រដូវកាល ២០២៤ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជានាថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤។


លោក ប៉ុន សុខ បានមានប្រសាសណ៍ថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទាត់ក្រសួងអប់រំរហូតដល់បានដណ្តើមបានម្ចាស់តំណែងជើងឯកពានរង្វាន់នេះមិត្តភាពអន្តរក្រសួងស្ថាប័ន នៅរដូវកាល ២០២៤នេះយកថវិកាជូនដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ជា សកម្មភាពនេះបានឆ្លុះបញ្ចាំងអំពីស្មារតីរបស់កីឡាករ ដែលមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា។


លោកអគ្គនាយកកីឡាបានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ននេះឡើង ដើម្បីផ្តល់ឱកាសដល់កីឡាករ ជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពល្អជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top