កីឡា

Roma ប្រកាសថាលោក De Rossi នៅតែជាគ្រូបង្វឹក ដដែល

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Romaបានប្រកាសជាផ្លូវការហើយថា វិរៈបុរសក្លឹបលោក Daniele De Rossi នឹងនៅតែបន្តធ្វើជាគ្រូបង្វឹក របស់ក្លឹបដដែលរហូតទៅដល់រដូវកាលក្រោយ។

កាលពីខែកុម្ភៈបុរសរូបនេះបានចុះកុងត្រា ដើម្បីទទួលយកការងារជាគ្រូបង្វឹករបស់ក្លឹប Roma ហើយនៅពេលនេះក្លឹបបានបញ្ជាក់យ៉ាងច្បាស់ អំពីបំណងចង់រក្សាតំណែងនិងការងារ របស់លោករហូតទៅដល់ រដូវកាលក្រោយនិងសម្រាប់ផែនការអនាគតផងដែរ។

លោក De Rossi បានមកជំនួសតំណែងរបស់លោក Jose Mourinho  ក្នុងគ្រាដែលក្លឹបស្ថិតនៅលេខរៀងទី៩ក្នុងតារាងកំពូលអ៊ីតាលីបន្ទាប់មក៧ប្រកួតពេលនេះ Roma ឡើងមកលេខរៀងទី៥ បណ្តោះអាសន្ននៅក្នុងលីគនិងកំពុងស្ថិតនៅក្នុងវគ្គ១ភាគ៤ក្រោយយកឈ្នះ AC Milan ក្នុងពានរង្វាន់ Europa League ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top