កីឡា

Bayern Leverkusen បន្តក្តីស្រម៉ៃ លើកពានរង្វាន់៣ នៅរដូវកាលនេះ

AFP

បន្ទាប់ពីបានលើកពានរង្វាន់ អាល្លឺម៉ង់ជាប្រវត្តិសាស្ត្រ របស់ក្លឹបកាលពីសប្តាហ៍ កន្លងមកនេះក្រុម Bayern Leverkusen ក្រោមការដឹកនាំ របស់លោក Alonso នៅពេលនេះកំពុង បន្តក្តីសុបិន្ត ដើម្បីលើកពានរង្វាន់ចំនួន ២ទៀតនៅរដូវកាលនេះ។

ប្រកួតយប់មិញនេះ Bayern Leverkusen អាចយកជ័យជំនះទៅលើក្រុមខ្លាំងមកពីអង់គ្លេស West Ham ក្នុងក្របខណ្ឌពានរង្វាន់ Europa League ក្នុងលទ្ធផលសរុបទាំងពីរជើង ៣ទល់នឹង១ ។

West Ham ក្រោយបរាជ័យជើងទី១ក្នុងលទ្ធផល២ទល់នឹង០ ហើយនោះបានចាប់ផ្តើមការប្រកួតជើងទី២ យប់មិញដោយប្រញាប់បំផុត និងដោយបានរក ១គ្រាប់ភ្លាមៗនៅនាទីទី១៣ ដោយកីឡាករ
Antonio ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រាប់បាល់មិនមានរបូតទៀតឡើយ រហូតដល់នាទីទី៨៩ទើបកីឡាករ Firmpong រកបន្ថែម១គ្រាប់ទៀតជួយឲ្យ Bayern Leverkusen តាមស្មើនិង បញ្ចប់ការប្រកួត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top