កីឡា

ល្បី​ថា​ AC Milan បាន​សម្រេច​ដេញ​ គ្រូ​បង្គោល ​របស់​ខ្លួន​នៅ​ចុង​រដូវកាល​នេះ​

ក្លឹប​ AC Milan បាន​សម្រេច​​ធ្វើ​ការ​បណ្ដេញ​គ្រូបង្គោល​ Stefano Pioli នៅ​ចុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​ ក្រោយ​ចាញ់​ប្រកួត​ Inter Milan ១-២ ក្របខ័ណ្ឌ​ Serie A នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​ក្លឹប​ Inter Milan ជា​ម្ចាស់​ជើង​ឯក​ពាន​លីគ​កំពូល​នេះ​ប្រចាំ​រដូវកាល​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ថ្នាក់​ដឹកនាំ​ក្លឹប​ AC Milan គឺ​បាន​សម្រេច​ចិត្ត​រួចរាល់​ហើយ​ ដោយ​មិន​ផ្ដល់​ឱកាស​ដល់​ លោក​ Pioli ទៀត​ទេ​ ដោយ​នៅ​ខណៈ​នេះ​កំពុង​សម្លឹង​​មើល​គ្រូបង្គោល​ថ្មី​ដែល​ស័ក្ដិសម​ ។
លោក​ Pioli បាន​ដឹកនាំ​ AC Milan តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​ឈ្នះ​ពាន​បាន​១ដង​ប៉ុណ្ណោះ​សម្រាប់​ក្លឹប​នេះ​គឺ​ពាន​ Serie A នេះ​កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ រួច​ក៏​បាន​ខកខាន​ឱកាស​ឈ្នះ​ពាន​នេះ​ ២ដង​ជាប់​គ្នា​ហើយ​ចាប់​ពី​ឆ្នាំ​២០២២/២៣ រហូត​មក​ពេល​នេះ​ ។

ចំពោះ​គ្រូបង្គោល​ថ្មី​ដែល​នឹង​មក​ដឹកនាំ​ក្លឹប​ AC Milan គឺ​អាច​ជា​ លោក​ Antonio Conte ប្រសិន​បើ​លោក​ព្រម​មក​ដឹកនាំ​ក្លឹប​វិញ​ ព្រោះ​លោក​ធ្លាប់​បដិសេធ​ក្លឹប​នេះ​ម្ដង​ហើយ​កាល​ពី​រដូវកាល​មុន​ ដែល​ធ្វើ​ឲ្យ​លោក​ Pioli បន្ត​ដឹកនាំ​ក្លឹប​នេះ​បន្ត​ទៀត​រហូត​មក​ទល់​ពេល​នេះ​៕

Most Popular

To Top