កីឡា

Man City លត់ម្ចាស់ផ្ទះ Nottm Forest ដល់ទៅ២គ្រាប់ឡើង ឈរកំពូលតារាងសង្ឃឹម កាន់តែខ្ពស់លើកពានអង់គ្លេស

AFP

ការប្រកួតក្នុងទឹកដី Nottingham Forest កាលពីយប់មិញម្ចាស់ផ្ទះ មិនអាចធ្វើអ្វីក្រុមភ្ញៀវ Man City បានឡើយខណៈដែលក្រុមភ្ញៀវ ពិតជាត្រូវការជ័យជំនះ ដើម្បី អាចកាន់តែខិតជិតទៅនឹង ការលើកពានរង្វាន់លីគ កំពូលអង់គ្លេស Premier League ជាផ្លូវការទៅហើយនោះ។

២ទៅ៣សប្តាហ៍ចុងក្រោយនេះ Man City បានឈរត្រឹមលេខរៀងទី២ នៅក្នុងកំពូលតារាងបន្ទាប់ពី Arsenal ប៉ុន្តែដោយសារសល់មួយ ប្រកួតក្នុងដៃដូច្នេះទើបធ្វើឲ្យ Man City មានឳកាសឈរនៅកំពូលតារាងឡើងវិញ ហើយក្នុងពេលដែល នៅសល់តែការប្រកួតតិចតួចទៀត ប៉ុណ្ណោះមុនបញ្ចប់រដូវកាល។

២គ្រាប់យប់មិញ រកបានដោយកីឡាករ Gvardiol នៅនាទីទី៣២និងមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធ Elring Halaand នៅនាទីទី៧១ ទាំងដែលក្រុមភ្ញៀវ គ្របដណ្តប់ក្រុមម្ចាស់ផ្ទះ ដល់ទៅ៦៧ភាគរយនិង មានឪកាសបង្កើតគ្រាប់ បាល់ចំនួន៥ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top